ក្រុមហ៊ុនចិនដែលកំពុងល្បីឈ្មោះ ByteDance បានបញ្ជាទៅកាន់ក្រុមការងារវិស្វកររបស់ TikTok ឱ្យបិទរាល់ប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ខណៈដែលពេលនេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកកំពុងចរចាទិញ TikTok។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន ByteDance បានបញ្ជាឱ្យក្រុមវិស្វករ TikTok ធ្វើការត្រូតពិនិត្យតាមបែបបច្ចេកទេស ក្នុងការបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិក ហើយបង្ហាញលទ្ធផលវិញនៅក្នុងសប្ដាហ៍នេះ តាមលទ្ធភាពដែលអាចធ្វើបាន មានន័យថា TikTok ជាអ្នកបិទប្រតិបត្តិការនៅអាមេរិក មិនមែនអាមេរិកបិទប្រតិបត្តិការរបស់ TikTok នោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ ខែសីហា លោកត្រាំ បានចេញបញ្ជាទុកពេល ៤៥ថ្ងៃ ឱ្យក្រុមហ៊ុន TikTok ប្ដូរពីក្រុមហ៊ុនចិន មកជាក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ និងបិទរាល់ប្រតិបត្តិការនៅក្នុងសហរដ្ឋអាមេរិក ដោយការបញ្ជាទិញ ត្រូវបានលោកត្រាំ ធ្វើឡើងដោយសារតែមានហានិភ័យផ្នែកសន្តិសុខជាតិ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ